Thekhmernews Khmersport paralympic play games

សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ.....
ពត៍មានក្នុងប្រទេសMay 13, 2008 11:50 am

ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជាព្រះ ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​សម្ដេច ព្រះ​នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ និង​សម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ សីហនុ។

ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​ បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​ដេកាត​បារាំង ក្រុង​ភ្នំពេញ។ ពី​ឆ្នាំ​១៩៦៧ មក​ ១៩៧១ ទ្រង់​សិក្សា​សិល្បៈ (របាំ ដូរ​តន្ត្រី ល្ខោន) នៅ​ឯ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ទីក្រុង​ប្រាក។ ឆ្នាំ​១៩៧០ ទ្រង់​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​កាឡូរេអា នៅ​ទីក្រុង​ប្រាក​និទ្ទេស​ល្អ​ណាស់។ ឆ្នាំ​១៩៧១ ទ្រង់​ទទួល​រង្វាន់​លេខ​មួយ​ខាង​របាំ​ក្លាស៊ិក​នៃ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ ក្រុង​ប្រាក។ ឆ្នាំ​១៩៧១ ដល់​១៩៧៥ ទ្រង់​សិក្សា​សាលា​ជាន់​ខ្ពស់​នៃ​របាំ​ដូរតន្ត្រី និង​ល្ខោន​នៅ​បណ្ឌិត​សភា​សិល្បៈ​ដូរ​តន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥​ទ្រង់​ទទួល​សញ្ញាប័ត្រ​សិក្សា​ជាន់​ខ្ពស់​ខាង​សិល្បៈ (របាំ ដូរតន្ត្រី​​ ល្ខោន) នៃ​បណ្ឌិត​សភា​សិល្បៈ​ដូរតន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥ ទ្រង់​ជា​អ្នក​សរសេរ​និក្ខេបបទ​ស្ដី​ពី​ទស្សនាទាន និង​ការ​គ្រប់​គ្រង​សាលា​សិល្បៈ​​នៅ​កម្ពុជា។ ឆ្នាំ​១៩៧៥-១៩៧៦ ទ្រង់​សិក្សា​ថ្នាក់​ខ្ពស់​ខាង​ថត​ខ្សែ​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​កូរ៉េ។ ឆ្នាំ​១៩៨១ ទៅ​ ២០០០ ទ្រង់​ជា​សាស្ត្រាចារ្យ​ខាង​របាំ​ក្លាស៊ិក និង​គរុកោសល្យ​សិល្បៈ​នៅ​វិជ្ជា​ឋាន​អភិរក្ស MARIUS PETIPA នៅ​វិជ្ជា​ឋាន​អភិរក្ស​ GARRIEL FAURE និង​នៅ​វិជ្ជា​ឋាន​អភិរក្ស W.A.MOZART នៃ​ទីក្រុង​ប៉ារីស។

ឆ្នាំ​១៩៨៨ ដល់​១៩៩៣ ទ្រង់​ជា​អគ្គនាយក និង​សិល្បករ​នៃ​សមាគម​ថត​ខ្សែ​ភាព​យន្ត​ខ្មែរ​ខេមរា។ ឆ្នាំ​១៩៩២ ដល់​១៩៩៣ ទ្រង់​ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ដោយ​បណ្ដា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​របស់​កម្ពុជា​ជា​តំណាង​ អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អ.ស.ប។ ឆ្នាំ​១៩៩៣ ដល់​២០០៣​ទ្រង់​ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ ​យូនេស្កូ។

ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​១៩៩៤ ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​ងារ​ជា​សម្ដេច​ក្រុម​ឃុន។ ខែ​មករា ឆ្នាំ​២០០៤​ទ្រង់​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ។ ក្រៅ​ពី​ភាសា​ខ្មែរ​ទ្រង់​ចេះ​ភាសា​បារាំង អង់គ្លេស និង​ឆេក៕

ពត៍មានក្នុងប្រទេស 11:49 am
2008-05-12

លោក កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​ដែល​កំពុង​ជាប់​ឃុំ​នៅឯ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​នោះ ត្រូវ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា លោក​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កោះហៅ​ទៅសួរ​នៅថ្ងៃ​ទី​១៦ ចុង​សប្តាហ៍​នេះ ក្នុង​នាម​ជា​សាក្សី​លើ​ករណី​បណ្តឹង​បរិហារកេរ្តិ៍​គ្នា​រវាង​លោក ហោ ណាំហុង និង លោក សម រង្ស៊ី ។


RFA

លោក កាំង ហ្កិច​អ៊ាវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម បង្ហាញ​ខ្លួន​នៅ​ឯ​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​ កាល​ពី​ខែ​វិច្ឆិកា ២០០៧។

ក៏ប៉ុន្តែ​លោក រាជ សម្បត្តិ មន្ត្រី​នាំពាក្យ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ សាលាក្ដី​ខ្មែរ​ក្រហម បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សាលាក្តី​មិន​ទាន់​ទទួលបាន​ដីកា ឬ​លិខិត​ផ្លូវការ​ពី​តុលាការ​ក្រុង​ភ្នំពេញ កោះហៅ​លោក កាំង ហ្កិចអ៊ាវ ហៅ ឌុច នៅ​ឡើយ​ទេ ។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មាន​ស្នើ​ចាំ​យើង​ ពិចារណា តើ​តុលាការ​ត្រូវ​ធ្វើ​ម៉េច ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​សិទ្ធិ​របស់​ជន​ដែល​ត្រូវ​ចោទ​ទាំង​អស់​ហ្នឹង សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ ចៅក្រម​ស៊ើប​អង្កេត យក​ចេញ​ក្រៅ ទុក​នៅ​ក្នុង​អី​គ្មាន​អ្នកណា​មាន​សិទ្ធិ​លើ​គាត់​ទេ»

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​ទៅ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី នៅ​តុលាការ​ក្រុង​ភ្នំពេញ ពី​បទ​បរិហារកេរ្តិ៍​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​បណ្តឹង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី ថ្លែង​រិះគន់​មិនចំ​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មួយ​រូប​ថា ធ្លាប់​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​អប់រំ​បឹង​ត្របែក​ក្នុង​អំឡុង​របប​ ខ្មែរក្រហម ។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា លោក កាំង ហ្កិច អ៊ាវ ហៅ ឌុច រួមទាំង​មន្ត្រី​នៅ​ក្រសួង​ការបរទេស​មួយ​រូប​ទៀត គឺ​លោក ឡុង វីសាលោ នឹង​ធ្វើ​ជា​សាក្សី​ឲ្យ​លោក ហោ ណាំហុង ។

លោក កា សាវុធ ដែល​ជា​មេធាវី​របស់ ឌុច នៅ​ថ្ងៃ​ច័ន្ទ​នេះ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​តួនាទី​របស់ ឌុច ជា​សាក្សី​ក្នុង​សំណុំ​រឿង​បទបរិហារកេរ្តិ៍​គ្នា​នោះ​ទេ ។ បច្ចុប្បន្ន លោក កា សាវុធ ក៏​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហោ ណាំហុង ក្នុង​ការ​ប្តឹង​លោក សម រង្ស៊ី ផង​ដែរ ។

លោកមេធាវី សុក សំអឿន ដែល​ជា​ប្រធាន​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា បាន​ថ្លែង​ថា ការទាមទារ​យក ឌុច ឲ្យ​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​របស់ លោក ហោ ណាំហុង អាច​នឹង​ត្រូវ​មេធាវី​ចុងចោទ​បដិសេធ ។

លោក សុក សំអឿន មាន​ប្រសាសន៍​ថា ៖ «បើ​យើង​និយាយ​ពី​តុលាការ​យុត្តិធម៌ ​វិញ តុលាការ​អាច​អត់​សូវ​ជឿ ឌុច ព្រោះ កា សាវុធ មេធាវី​ឲ្យ​លោក ហោ ណាំហុង ហើយ កា សាវុធ ក៏​មេធាវី​ឲ្យ ឌុច ដែរ ។ ដល់​លោក កា សាវុធ ហៅ ឌុច មក​ធ្វើ​ជា​សាក្សី​ឲ្យ​អាច​ធ្វើ​ឲ្យ​ឌុច ឆ្លើយ​លម្អៀង»

ចំណែក​ឯ​លោក សម រង្ស៊ី បាន​ហៅ​សាក្សី​ដែល​គ្រោង​នឹង​ចូល​ការពារក្ដី​ឲ្យ​លោក ហោ ណាំហុង ថា ជា​សាក្សី​បក្ស​ពួក ៖ «សាក្សី ​ដែល​ជា​ក្រុម​លោក ហោ ណាំហុង បក្សពួក​គាត់​មក​ពី​គណបក្ស​ប្រជាជន អ្នកណា​ដែល​គាត់​អាច​ដាក់​សម្ពាធ​លើ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ ទាល់​តែ​មាន​ការ​ចូលរួម​ពី​ចៅ​ក្រម​ដែល​តែងតាំង​ដោយ​អង្គការ​សហប្រជាជាតិ ដែល​យើង​ទទួល​ស្គាល់​ភាពឯករាជ បាន​យើង​ចាត់​ទុក​ថា យោបល់​របស់​គេ​មាន​តម្លៃ»

សូម​ជម្រាប​បន្ថែម​ថា ក្នុង​ការប្តឹង​ផ្តល់​នោះ លោក ហោ ណាំហុង បាន​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​ចំនួន ១០​លាន​រៀល ៕

ខ្ញុំមានមោទនភាពណាស់ដោយបានប្រិយមិត្តចូលមកទស្សនា​ ហើយសូមឲ្យប្រិយមិត្តជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា សូមអរគុណ.....